The First Alumni Event 2021


The First Alumni Event 2021 (Video included)
អង្គការផ្កាយសមុទ្រ បានរៀបចំកម្មវិធីជួបជុំអតីតសិស្ស ជាមួយនឹងសិស្សដែលកំពុងសិក្សានៅអង្គការផ្កាយសមុទ្រ កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ។ កម្មវិធីនេះទៀតសោត ត្រូវធ្វើឡើងតាមរយះអនឡាញ ដែលមានអ្នកចូលរួមសរុបរហូតដល់ទៅ ៦៣ នាក់ ក្នុងនោះរួមមានអតីតសិស្ស និស្សិតនៃអង្គការផ្កាយសមុទ្រ ធ្វើការជួបជុំជាមួយនឹងសិស្សដែលកំពុងសិក្សាក្នុងអង្គការផ្កាយសមុទ្រ ដោយមានវត្តមានលោកគ្រូ អ្នកគ្រូនៃអង្គការផ្កាយសមុទ្រផងដែរ។
ក្រៅពីនេះ អង្គការផ្កាយសមុទ្របានបង្កើតគណកម្មការអតីតសិស្ស និងនិសិត្សអង្កការផ្កាយសមុទ្រ ដែលជ្រើសតាំងអតីតសិស្សជាប្រធាន និងសមាជិកនៃគណកម្មការនេះ ដោយគណកម្មការបង្កើតឡើងក្នុងគោលបំណងដូចជា៖
- កសាងបណ្តាញដ៏រឹងមាំ ប្រកបដោយភាពសិ្នទ្ធស្នាល រវាងសិស្សានុសិស្សដែលធ្លាប់ជាអតីតសិស្សអង្គការផ្កាយសមុទ្រ
- ចែករំលែកនូវបទពិសោធន៍ការងារ និងជីវិតដល់គ្នាទៅវិញទៅមក
- ផ្តល់ការប្រឹក្សាដល់សិស្សដែលមានតម្រូវការទាក់ទងនឹង ការបើកអាជីវកម្ម ឬក៏សម្រេចចិត្តលើមុខរៀនជំនាញផ្សេងៗ
គណកម្មការអតីតសិស្ស និងនិសិត្សអង្កការផ្កាយសមុទ្របានឲ្យដឹងថា “យើងនឹងបង្កើតកម្មវិធីជួបជុំបែបនេះជារៀងរាល់ឆ្នាំ។ ដោយហេតុថាឆ្នាំនេះ យើងមានការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលតម្រូវឲ្យកម្មវិធីក្នុងឆ្នាំនេះប្រារព្ធតាមអនឡាញ។ យ៉ាងណាមិញ សម្រាប់ឆ្នាំក្រោយៗ យើងនឹងធ្វើកម្មវិធីនេះឲ្យបានអធិកអធម ដែលនឹងមានកម្មវិធីកម្សាន្ត សប្បាយជាច្រើនដូចជា ការជួបជុំបោះជំរុំ ដំណើរទស្សនកិច្ច ដែលពួកយើងអាចចំណាយពេលជាមួយគ្នាដើម្បីចែករំលែកពី បទពិសោធន៍ជីវិត និងការងារជាដើម។”
កញ្ញា ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្របានមានមតិសំណេះសំណាលក្នុងការបើកកម្មវិធីនេះថា “ពួកយើងមានគម្រោងរៀបចំកម្មវិធីនេះជាយូរណាស់មកហើយ តែដោយសារតែជម្ងឺកូវីដ ១៩ ក៏ដូចជាការកំណត់ចំនួនមនុស្សក្នុងការជួបជុំ យើងបានកែប្រែកម្មវិធីនេះទៅជាការជួបជុំតាមអនឡាញវិញ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលឃើញ កម្មវិធីនេះមានអ្នកចូលរួមរហូតដល់ទៅ ៦៣ នាក់។”
មកទល់នឹងពេលនេះដែរ អង្គការផ្កាយសមុទ្របានជួយដល់សិស្សឲ្យបានបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើបានរហូតដល់ទៅ ៥៥ នាក់៖
- ៤៦ នាក់ដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន និងទទួលបានប្រាក់ចំណូលថិតថេរ
- ៤ នាក់កំពុងសិក្សា និងធ្វើការ
- ១ នាក់ ជាភិក្ខុសង្ឃ
- ៤ ម្នាក់មានអាជីវកម្មផ្ទាល់ខ្លួន
កំឡុងពេលកម្មវិធី យើងទទួលបានការចែករំលែកបទពិសោធន៍ការងារ ការសិក្សា និងជីវិតពីអតីតសិស្ស ២ រូប នោះគឺ លោក ណេង ប៊ុនឡេង ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅកោះតៃវ៉ាន់ និងលោក សន ដេត ដែលសព្វថ្ងៃជាគ្រូបង្វឹកបាល់ទាត់នៅអង្គការផ្កាយសមុទ្រ។ ក្រៅពីនេះកម្មវិធីរបស់យើងក៏មានការឆ្លើយសំនួរយករង្វាន់ និងការជជែកពិភាក្សាសួរសុខទុក្ខគ្នាទៅវិញទៅមកផងដែរ។
លោក ណេង ប៊ុនឡេង ដែលជាអតីតសិស្សអង្គការផ្កាយសមុទ្រ សព្វថ្ងៃនេះកំពុងបន្តការសិក្សាឆ្នាំទី ៤ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាកៅយ៉ាន កោះតៃវ៉ាន់។ រហូតមកដល់ពេលនេះ លោកបានកំពុងសិក្សា និងចុះកម្មសិក្សានៅក្រុមហ៊ុនចំណីអាហារជីនសីន។ ប៊ុនឡេង បានចែករំលែកនូវពាក្យស្លោកលើទឹកចិត្តចំនួន ៣ ៖ “អ្នកខ្លាំងជាងអ្វីដែលអ្នកដឹងទៅទៀត។” “ឧបសគ្គដែលអ្នកជួបនៅថ្ងៃនេះ ជាបទពិសោធន៍សម្រាប់អ្នកទៅថ្ងៃស្អែក។” “ប្រសិនជាអ្នកអាចស្រមៃ អ្នកក៏អាចធ្វើវាបាន។” សូមស្វែងយល់ពីដំណើរការសិក្សារបស់ប៊ុនឡេង តាមរយះតំណរភ្ជាប់នេះ។
ងាកមកស្តាប់ការចែករំលែកបទពិសោធន៍របស់ ដេត ដែលសព្វថ្ងៃកំពុងបម្រើការជាគ្រូបង្វឹកបាល់ទាត់នៅអង្គការផ្កាយសមុទ្រឯនេះវិញ។ ដេតបានរៀបរាប់ថា បន្ទាប់ពីបានចាកចេញពីស្រុកកំណើត មករស់នៅភ្នំពេញ លោកបានស្គាល់អង្គការផ្កាយសមុទ្រតាមរយះមីងរបស់លោក។ ក្រោយមកអង្គការផ្កាយសមុទ្របានទទួលលោកឲ្យចូលរៀននៅឆ្នាំ ២០០៧ ដោយអង្គការផ្កាយសមុទ្របានបណ្តុះបណ្តាលរូបលោក រហូតបានក្លាយជាគ្រូបង្វឹកបាល់ទាត់មួយរូបនៅអង្គការផ្កាយសមុទ្រតែម្តង។ ដេត បានចែករំលែកទៅកាន់ប្អូនៗជំនាន់ក្រោយថា ត្រូវចេះចាប់យកឳកាស ស្វះស្វែងរៀនសូត្រពីការងារ និងប្រសិនជាជួបផលវិបាកអ្វីត្រូវប្រឹក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូអង្គការផ្កាយសមុទ្រ ក៏ដូចជាគណកម្មការអតីតសិស្ស និងនិសិត្សអង្កការផ្កាយសមុទ្រ។
ជាចុងក្រោយ ប៊ុនឡេង និងដេត បានសម្តែងការនឹករលឹក និងថ្លែងអំណរគុណដល់អង្គការផ្កាយសមុទ្រដែលតែងតែផ្តល់ឳកាសឲ្យរូបលោកទាំងពីរ រហូតដល់មានចំណេះ និងជំនាញពិតប្រាកដក្នុងការកសាងជីវិត ដែលអាចរើសបំរះពីភាពក្រីក្រ។
—-
ISF Cambodia (ISF) organized the first alumni event virtually on 05 September 2021 with 63 former and current ISF students. In addition, ISF has established an alumni committee, which aims to:
- Build a strong network between former and current ISF students.
- Share work and life experiences with each other.
- Provide advice to those wanting to start a business or learn other skills.
The committee said, ” We are planning to have the alumni gathering every year. This year specifically is organized virtually but starting from next year we are going to create fun activities [so] that the participants can spend time together to share their work-life experiences.”
Our Country Manager, Ms. Chourp Vicheka, gave a speech at the event, “We were planning this Alumni gathering a couple of times, but up until now, the event just started due to COVID-19. However, I was delighted that we could have 63 participants in this virtual call.”
Furthermore, ISF has successfully helped 55 students get good education and employment:
- 46 alumni are currently working
- 4 students are working and studying
- 1 student is a monk
- 4 alum are running their own business
During the event, Mr. Neng Bunleng, who received a scholarship to study in Taiwan, and Mr. Sorn Deth, who is currently a football coach at ISF Cambodia shared their success stories with the audience. Besides this, the event also included teams building games and a Q&A about ISF to win the coupon prizes.
Bunleng, a former student of ISF, is currently pursuing his fourth year at the Kao Yan University of Technology in Taiwan. So far, he has been studying and doing an internship at Jin Shin Food. Bunleng shared three inspirational slogans, “You’re stronger than you know. The struggle you’re in today is developing the strength you need for tomorrow. [And] If you can dream it.”
You can read about Bunleng’s story at this link.
Deth, who is currently working as a football coach at ISF, shared his memories with ISF. After leaving his hometown to live in Phnom Penh, he got to know ISF through his aunty, then he became ISF’s student in 2007. ISF provided quality education and soft skills training which were beneficial for his work. Deth advised the audience to always take the opportunity to learn from the work and if you need consultation, ISF and the alumni committee are always here with you.
In the end, Bunleng and Deth expressed their gratitude to ISF, which has given them both the opportunity to have knowledge and professional skills to support their daily life and lift themselves out of poverty.